ឯកឧត្ដមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

ឯកឧត្ដមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៨ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា ព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹង និងបទពិសោធថ្មីៗពីកម្មវិធីនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យស័ក្តិសមជាយុវជនតំណាងប្រទេសជាតិ និងយុវជនឆ្នើមកម្ពុជានៅលើឆាកអន្តរជាតិ។

*សូមជម្រាបជូនថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនដូចជា ការពង្រឹងនិងពង្រីកកិច្ចការទំនាក់ទំនង ការរៀនធ្វើការងារជាក្រុម ការផ្លាស់ប្តូរបទពិសោធ និងចែករំលែកចំណេះដឹងផ្សេងៗ។

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល