ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី

ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែល ឯកឧត្តមនាយឧត្តមសេនីយ៍ បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទីល្ងាច ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។

ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិត នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ បានទៅកាន់សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១០ តុលា ២០២៤

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង