កិច្ចប្រជុំស្ដីពី “ការចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ”

លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី “ការចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ” នៅខេត្តស្វាយរៀង ថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ និង ខេត្តព្រៃវែង ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំងពីរ និងតំណាងសាខាប្រតិបត្តិករប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា សរុបចំនួន ៣៧នាក់ ក្នុងនោះនារី ២០នាក់។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង (១). ស្វែងយល់ពីស្ថានភាពមន្ត្រីរាជការ និយោជិតជាស្ត្រី ដែលបម្រើការងារនៅមន្ទីរប.ទ. (២). តាមដានការអនុវត្តអនុសាសន់៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) (៣) ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង(៤)ប្រមូលធាតុចូលដើម្បីសរសេររបាយការណ៍ប្រចាំឆ្នាំ២០២៤។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង