ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលនិងលើកកម្ពស់នវានុវត្តន៍ឌីជីថល”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលនិងលើកកម្ពស់នវានុវត្តន៍ឌីជីថល” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកសិក្សា អ្នកស្រាវជ្រាវ និងគ្រូបង្រៀនមកពីគ្រឹះស្ថានអប់រំជាដៃគូរបស់ ក.ប.ទ. រួមមាន វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យផារ៉ាហ្គន និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណង (១)-បង្ហាញអំពីវឌ្ឍនភាពការងារដែល ក.ប.ទ. សម្រេចបាននិងគ្រោងអនុវត្តពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការតភ្ជាប់, សន្តិសុខសាយប័រ, ថ្នាលរដ្ឋាភិបាលឌីជីថល, ធុរកិច្ចថ្មីឌីជីថល, ធនធានជំនាញឌីជីថល និងការគាំទ្រហិរញ្ញវត្ថុពី ក.ប.ទ. និង (២)-ស្វែងយល់អំពីកម្មវិធីសិក្សានានាពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល, បញ្ហាប្រឈម និងសំណើរនានារបស់សាកលវិទ្យាល័យ និង (៣)-ផ្តល់ព័ត៌មានអំពីគម្រោងនិងកម្មវិធីគាំទ្ររបស់ ក.ប.ទ. លើការងារអភិវឌ្ឍធនធានជំនាញឌីជីថលនៅកម្ពុជា។

ក.ប.ទ. នឹងធ្វើការជាមួយជនបង្គោលរបស់សាកលវិទ្យាល័យនីមួយៗជាបន្ត ដើម្បីកំណត់ឱ្យបានច្បាស់លាស់អំពីតម្រូវការជំនួយរបស់សាកលវិទ្យាល័យក្នុងទិសដៅអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពល្អប្រសើរ។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងបរិស្ថាន សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ដ្រាលី

  • សេចក្ដីជូនដំណឹង ស្ដីពី ការដោះស្រាយបញ្ហាបណ្ដាញខ្សែកាបលើអាកាស និងការលេីកកម្ពស់គុណភាពសេវាទូរគមនាគមន៍