ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល Plug and Play នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល Plug and Play នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសហគមន៍ធុរកិច្ចថ្មីឌីជីថល សហគ្រិនឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យា និងគ្រឹះស្ថានអប់រំ សរុបប្រមាណ ១២០នាក់។

កម្មវិធីជំនួបជាមួយសហគមន៍ធុរកិច្ចថ្មីឌីជីថល និងសហគ្រិនឌីជីថលនៅកម្ពុជានេះ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងក្រុមហ៊ុន Plug and Play ដែលជាក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក មានទីស្នាក់ការកណ្តាលនៅតំបន់ Silicon Valley រដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា ទទួលបានព័ត៌មានពីបច្ចុប្បន្នភាពប្រព័ន្ធអេកូឡូស៊ី Startup នៅកម្ពុជា និងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងការបណ្តុះធុរកិច្ចថ្មី ពីអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play។ លើសពីនេះ ក្រុមហ៊ុន Plug and Play គ្រោងនឹងជួយពង្រឹងនិងពង្រីកសក្ដានុពលធុរកិច្ចថ្មី និងសហគ្រិនឌីជីថលនៅកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្តាលពន្លឿនធុរកិច្ចថ្មី ឱកាសតភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិនធំៗ និងគ្រឹះស្ថានអប់រំដៃគូរ ដែលមានសក្ដានុពលផ្សេងៗទៀតនៅក្នុងតំបន់ និងនៅលើពិភពលោក ក្នុងទិសដៅពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ី Startup នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងពង្រីកធុរកិច្ចថ្មីរបស់កម្ពុជាទៅកាន់ពិភពលោក។

រាជធានីភ្នំពេញ | ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤

#plug#and#play#AUPP#ATC#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការដោះស្រាយបញ្ហាបណ្ដាញខ្សែកាបលើអាកាស និងការលេីកកម្ពស់គុណភាពសេវាទូរគមនាគមន៍

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ

  • សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា