






រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយបទអន្តរាគមន៍ពាក់ព័ន្ធនឹងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ការងារវិស័យប្រៃសណីយ៍ ការងារវិស័យទូរគមនាគមន៍ ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យឌីជីថល ការងារជំរុញការចាប់យកឌីជីថល និងការលើកកម្ពស់មូលធនឌីជីថល ដែលជាប្រធានចុងក្រោយនៃអង្គសន្និបាតគឺប្រធានបទទី៦ ស្តីពី “ការងារមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន១ ស្ដីពី “ការចូលរួមគាំទ្រដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល របស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍” ដោយ លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកណ្ដាល និងជាតំណាងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត។
ជារួម បទអន្តរាគមន៍នេះ បានលើកឡើងអំពី (១) សកម្មភាពនិងលទ្ធផលការងារដែលមន្ទីរ ប.ទ. ទាំង២៤ ខេត្ត សម្រេចបានក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០២៤ (២) ការចូលរួមគាំទ្រដំណើរការឆ្ពោះទីបរិវត្តកម្មឌីជីថល (៣) បញ្ហាប្រឈម និង (៤) ដំណោះស្រាយនិងសំណូមពរ។

