ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសវនាការជាមួយគណៈកម្មការទី៩ ព្រឹទ្ធសភា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជំនួបសវនាការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មការទី៩ ព្រឹទ្ធសភា ក្នុងគោលបំណងដើម្បីឈ្វេងយល់និងពិភាក្សាអំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់ក្រសួងក្នុងពេលខាងមុខ។