




រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការ ក.ប.ទ. ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការ ក.ប.ទ. និង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក.អ.យ.ក. បានដឹកនាំក្រុមការងារជំនាញនៃក្រសួងទាំងពីរ ជួបប្រជុំពិភាក្សាលើការអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅវិទ្យាល័យចំនួន ១៨ នៅខេត្តតាកែវ ដោយផ្តោតលេីវឌ្ឍនភាពការងារ ការបណ្តុះបណ្តាលគ្រូបង្រៀនជំនាញឌីជីថលនិងការរៀបចំកម្មវិធីសិក្សា និងទិសដៅការងារបន្ត។

