ឯកឧត្តមរដ្ឋលេខាធិការ​ ជុន​ វ៉ាត​ បានអញ្ជេីញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់បេក្ខជន បេក្ខនារី ចំនួន ១០០ រូប​ ដែលត្រូវបានជ្រើសរើសចូលរួមការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជុន​ វ៉ាត​ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​(ក.ប.ទ.) បានអញ្ជេីញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់បេក្ខជន បេក្ខនារី ចំនួន ១០០ រូប​ ដែលត្រូវបានជ្រើសរើសចូលរួមការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ​ ប្រលងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ក.ប.ទ. នឹងជ្រើសរើសបេក្ខជនជ័យលាភីចំនួន ៥រូប ក្នុងចំណោមបេក្ខភាពទាំង ១០០រូប ដែលបានចូលរួមក្នុងការប្រកួត ដើម្បីទទួលបានមេដាយ និងរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖

-​ ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ រៀល

– ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន ១,៥០០,០០០ រៀល

– ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ១,០០០,០០០ រៀល

– ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥០០,០០០ រៀល។

បេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើនឹងទទួលបានអាហារូបករណ៍រយៈពេល ៤ខែពីគ្រូបង្គោលផ្នែកបច្ចេកទេសសន្តិសុខសាយប័រ និងឱកាសតំណាងប្រទេសកម្ពុជាចូលរួមការប្រកួតប្រជែងក្នុងថ្នាក់តំបន់ នៅប្រទេសថៃ។

ក.ប.ទ. សូមសម្ដែងការអបអរសាទរដល់បេក្ខជន បេក្ខនារីទាំង ១០០រូប និងសូមជូនពរប្អូនៗទទួលបានលទ្ធផលជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ។