ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទស្សនកិច្ចនិងជួបពិភាក្សាការងារជាមួយរដ្ឋបាលទីក្រុង Sunnyvale នៅតំបន់ Silicon Valley

តំបន់ Silicon Valley ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនិងពិភាក្សាការងារជាមួយរដ្ឋបាលទីក្រុង Sunnyvale ដែលជាទីក្រុងមួយមានក្រុមហ៊ុនបច្ចេកវិទ្យាល្បីល្បាញជាច្រើន និងគ្រប់គ្រង តំបន់ Silicon Valley។

កិច្ចប្រជុំនេះ មានគោលបំណង (១) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងដំណើរការការងារ (២) ការជំរុញឱ្យរដ្ឋបាលទីក្រុងណែនាំក្រុមហ៊ុនបច្ចេកវិទ្យានានាទៅវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថល (៣)​ ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និង(៤) ការកសាងទំនាក់ទំនងនិងកិច្ចសហការ។