ការមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងជាទម្រង់ជាក្រដាស សម្រាប់វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code នៃថ្នាល Verify

វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code នៃថ្នាល Verify អាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបានតាមរយៈ“ថ្នាលផ្ទៀងផ្ទាត់ឯកសាេ ឯកសារ​ verify.gov.kh ដែលត្រូវបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ព្រមទាំងសិស្សានុសិស្សអាចផ្ទៀងផ្ទាត់និងប្រើប្រាស់វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code នៃថ្នាល Verify តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដោយពុំតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងទម្រង់ជាក្រដាស។

តើ QR Code នៃថ្នាល Verify នៅលើវិញ្ញាបនបត្រនិងសញ្ញាបត្រមានអត្ថប្រយោជន៍អ្វីខ្លះ?

– ចំណេញពេលវេលានិងថវិកា ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម (Legalization) លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស

– ងាយស្រួលរក្សាទុកជាទម្រង់ឌីជីថល (មិនភ័យខ្លាចរឿងបាត់ ខូច រហែក ។ល។) និងងាយស្រួលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ឯកសារតាមរយៈ QR Code នៃថ្នាល Verify នៅលើវិញ្ញាបនបត្រឬសញ្ញាបត្រ (អាចប្រើប្រាស់កាម៉េរ៉ារបស់ទូរសព្ទ ដើម្បីស្កេន QR Code នៃថ្នាល Verify នៅលើឯកសារ)។