ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជួបពិភាក្សាការងារជាមួយធុរកិច្ចថ្មីឌីជីថល នៅតំបន់ Silicon Valley

តំបន់ Silicon Valley ៖ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបពិភាក្សាការងារជាមួយធុរកិច្ចថ្មីឌីជីថលមួយចំនួន ដូចជា (1) Levitree (2) Careerflow.ai (3) Ulysses (4) Itsware.com (៥) GuestOS និងក្រុមហ៊ុនផ្សេងៗទៀត ក្រោមការសម្របសម្រួលរៀបចំដោយក្រុមហ៊ុន Plug and Play ដែលមានបណ្តាញទំនាក់ទំនងធុរកិច្ចថ្មីឌីជីថលនៅតំបន់ Silicon Valley។

កិច្ចប្រជុំទាំងនេះ មានគោលបំណង (១) លក្ខណៈពិសេសនៃធុរកិច្ចថ្មីឌីជីថលនីមួយៗ (២) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងដំណើរការនៃផលិតផលឬសេវាកម្ម ដូចជាបញ្ញាសិប្បនិម្មិត (៣) ឱកាសនៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថល និង(៤)​ ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH