រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្ដីពី “គម្រោងកសាងភាពធន់ អភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពនៅកម្ពុជា (BRIDGE Cambodia)” នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបជូនអំពីតួនាទីនិងភារកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល អេកូស៊ីសស្តែម (EcoSystem) អប់រំឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ថ្នាលនិងប្រព័ន្ធឌីជីថលនានានៅកម្ពុជា។







