ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមគ្នាដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីប្រៃសណីយ៍

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមគ្នាដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីវិស័យប្រៃសណីយ៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

កិច្ចពិភាក្សានេះ រៀបចំឡើងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីប្រៃសណីយ៍ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែគ្រប់ជ្រុងជ្រោយនិងពេញលេញ ជាពិសេសមានការចូលរួមពីតួអង្គពាក់ព័ន្ធ ក្នុងគោលបំណងធ្វើឱ្យវិស័យប្រៃសណីយ៍កាន់តែមានការរីកចម្រើន។