ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូននាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata ប្រចាំនៅកម្ពុជា​ ចូលជួបសម្ដែងការគួរសម​

រាជធានីភ្នំពេញ:​ នៅព្រឹកថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០២៥​ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ (ក.ប.ទ.) បានអនុញ្ញាតជូនលោក Ritesh Kumar Singh នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata ប្រចាំនៅកម្ពុជា​ ចូលជួបសម្ដែងការគួរសម​ នៅទីស្ដីការ​ ក.ប.ទ.។