រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) និងសហការី នៅទីស្ដីការ ក.ប.ទ. និងតាមប្រព័ន្ធ ZOOM។





ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីនាយិកា បានពិភាក្សាអំពីលទ្ធផលបឋមនៃការធ្វើសមិទ្ធិលទ្ធភាពសម្រាប់គម្រោងមន្ទីរពិសោធន៍ជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្រ្តទិន្នន័យ (National Artificial Intelligence and Data Science Lab Project) និងគម្រោងរដ្ឋាភិបាលឌីជីថល (Digital Government Project)។

