រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” លើកទី២ នៅទីស្តីការ ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក អង្គភាពក្រោមឱវាទ ក.ប.ទ. ផងដែរ។





ពិធីសប្បុរសធម៌នេះ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគោលបំណងរួមចំណែកក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ព្រមទាំងបង្ហាញអំពីឆន្ទៈជាមន្ត្រីរាជការដែលមានទឹកចិត្តស្រឡាញ់ និងលៈបង់ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិត។ បន្ថែមលើនេះ គឺជាការផ្តល់សក្ខីកម្មបង្ហាញពីទឹកចិត្តសប្បុរស និងការប្ដេជ្ញាចិត្តរបស់មន្ត្រីរាជការរបស់យើងដែលបានមករួមគ្នាដើម្បីគាំទ្រកិច្ចការដែលមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់ប្រជាជនយើង។

