ខេត្តកែប៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផ្សព្វផ្សាយអំពីប្រព័ន្ធឌីជីថលសម្រាប់សេវាប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង២៤ខេត្ត តំណាងប្រតិបត្តិករ និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០០នាក់ នៅសណ្ឋាគារ រ៉ករ៉ូយ៉ាល់ និងរីស៊ត ខេត្តកែប។










សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងទទួលយកនូវគំនិតយោបល់ និងប្រមូលធាតុចូលដ៏មានសារៈសំខាន់ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ និងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យប្រៃសណីយ៍ និងផ្សព្វផ្សាយអំពីប្រព័ន្ធឌីជីថលសម្រាប់សេវាប្រៃសណីយ៍ ក្នុងការជំរុញការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយគុណភាព ភាពជឿទុកចិត្ត ការធ្វើទំនើបកម្មសេវាប្រៃសណីយ៍ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia

