វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១ អំពី សុខដុមនីយកម្មអនាគតឌីជីថល៖ ពីយុទ្ធសាស្ត្រថ្នាក់ជាតិទៅដល់ឥទ្ធិពលរួមនៃថ្នាក់ជាតិ និងតំបន់ ក្នុងគោលបំណងស្វែងយល់ពីរបៀបដែលយុទ្ធសាស្ត្រឌីជីថលថ្នាក់ជាតិអាចវិវឌ្ឍន៍ទៅជាក្របខណ្ឌតំបន់ដែលមានភាពស៊ីសង្វាក់គ្នា សំដៅជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងវិបុលភាព

កិច្ចពិភាក្សានេះបានសង្កត់ធ្ងន់ជាពិសេសលើគន្លឹះយុទ្ធសាស្ត្រចំនួន ៣ ដើម្បីប្រែក្លាយមហិច្ឆតាថ្នាក់ជាតិទៅជាលទ្ធផលរួមសម្រាប់ថ្នាក់តំបន់៖ សុខដុមនីយកម្មអភិបាលកិច្ច (Harmonization of Governance) កិច្ចសហការឌីជីថលស្របតាមស្តង់ដា (Standardized Digital Cooperation) និងការវិនិយោគរួមគ្នាទៅលើបច្ចេកវិទ្យា (Joint Investment in Technology)។

អ្នកសម្របសម្រួល: លោកស្រីបណ្ឌិត Atsuko Okuda នាយិកាប្រចាំតំបន់ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)

កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីវាគ្មិន៖

– ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា

– ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងព័ត៌មានវិទ្យា នៃប្រទេសប្រ៊ុយណេ

– ឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (DICT) នៃសាធារណរដ្ឋហ្វីលីពីន

– ឯកឧត្តម Flavio Cardoso Neves ប្រធានអាជ្ញាធរទូរគមនាគមន៍ជាតិ នៃប្រទេសទីម័រឡេស្តេ

រាជធានីភ្នំពេញ | ថ្ងៃទី០៥ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia