បទបង្ហាញគន្លឹះនេះនឹងកំណត់ចក្ខុវិស័យ សម្រាប់ដំណើរបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា ដោយបង្ហាញឱ្យកាន់តែច្បាស់អំពីបរិវត្តកម្មឌីជីថល ដែលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរជាប្រព័ន្ធលើគោលនយោបាយ សង្គមនិងសេដ្ឋកិច្ច។ កិច្ចពិភាក្សានេះនឹងគូសបញ្ជាក់អំពីនិន្នាការសកល ដូចជា បញ្ញាសិប្បនិម្មិត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលពេលកំណត់យុទ្ធសាស្ត្រជាអាទិភាព ជំរុញឱ្យមានការរីកចម្រើនផ្នែកឌីជីថលប្រកបដោយបរិយាបន្ន។ កិច្ចពិភាក្សានេះនឹងផ្តល់នូវការយល់ដឹង ព្រមទាំងផែនទីបង្ហាញផ្លូវ ដើម្បីកសាងអនាគតមួយដែលបច្ចេកវិទ្យាឌីជីថលនឹងជំរុញនវានុវត្តន៍ ស្ថេរភាព និងវិបុលភាពរួមគ្នា។
អ្នកធ្វើបទបង្ហាញ៖
– លោកស្រីបណ្ឌិត Atsuko Okuda នាយិកាប្រចាំតំបន់ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)
– ឯកឧត្តម KIRIYAMA Nobuo អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃនិងទំនាក់ទំនង នៃប្រទេសជប៉ុន
– លោក Wang Peng អគ្គនាយករង ការិយាល័យរដ្ឋបាលព័ត៌មាន និងទំនាក់ទំនងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃប្រទេសចិន
រាជធានីភ្នំពេញ | ថ្ងៃទី០៥ ធ្នូ ២០២៥
#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia









