វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥៖ កិច្ចពិភាក្សារួមគ្នាលើប្រធានបទទី៣ រវាងវេទិការដ្ឋាភិបាលឌីជីថល (DGF) និង គណៈកម្មាធិការដឹកនាំ Asia-Pacific Information Superhighway (APIS) ស្តីពី ឧត្តមានុវត្តន៍ស្តីអំពីកម្មវិធីអនុវត្តបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន

កិច្ចពិភាក្សារួមគ្នានេះ នឹងផ្តល់នូវវេទិកាដ៏សកម្មមួយសម្រាប់ពិភាក្សាអំពីការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងកម្មវិធីអនុវត្តបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយនវានុវត្តន៍ សំដៅលើកកម្ពស់បរិយាបន្នឌីជីថលទូទាំងតំបន់។ អ្នកចូលរួមបានទទួលការយល់ដឹងដ៏មានតម្លៃអំពីឧត្តមានុវត្តន៍ពីបណ្តាប្រទេសជាសមាជិក APIS រួមមាន កម្ពុជា អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងអ៊ូបេគីស្ថាន អំពីរបៀបដែលបញ្ញាសិប្បនិម្មត (AI) ជួយក្នុងការជំរុញសេវាឌីជីថលប្រកបដោយសមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅការធ្វើបរិវត្តកម្មឌីជីថល។

ជាមួយគ្នានេះ ក៏មានការចែករំលែកបទពិសោធរបស់ ឯកឧត្តម អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ (Azamat Zhamangulov) រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋ កៀរហ្ស៉ីស៉ីស្ថាន ផងដែរ។

អ្នកសម្របសម្រួល៖ លោក Siope’Ofa មន្ត្រីនៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងអភិវឌ្ឍន៍នៃ UNESCAP

កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីវាគ្មិន៖

-លោកស្រី Neeti Biyani ទីប្រឹក្សាជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ APNIC Foundation

-លោកស្រី Natasha Beschorner អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគោលនយោបាយ

សាធារណៈ នៃក្រុមហ៊ុន Amazon Web Services

-លោក Duk-jo Kong ព្រឹទ្ធបុរសស្តីទី វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្វាងជូ នៃសាធារណរដ្ឋកូរ៉េ

-លោកស្រី Madeleine Askham នាយិកាផ្នែកគោលនយោបាយ និងតស៊ូមតិ

បរិយាបន្នឌីជីថលនៃទូរសព្ទចល័តសម្រាប់ការអភិវឌ្ឍ (GSMA)

-លោកស្រី Noelle Francesca de Guzman នាយិកាជាន់ខ្ពស់ផ្នែកកិច្ចការតំបន់អាស៊ី-ប៉ាស៊ីហ្វិក អង្គការសង្គមអ៊ីនធឺណិត (Internet Society) គំនិតផ្តួចផ្តើមស្តង់ដាទិន្នន័យខ្សែកាបបើកចំហ (Open Fiber Data Standard Initiative)

-លោកស្រី Pei Chin Tay អ្នកវិភាគគោលនយោបាយជាន់ខ្ពស់ផ្នែកនវានុវត្តន៍រដ្ឋាភិបាល វិទ្យាស្ថាន Tony Blair Institute of Global Change

រាជធានីភ្នំពេញ | រសៀលថ្ងៃទី០៥ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia