វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាជាន់ខ្ពស់លើប្រធានបទទី៦ – ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន

កិច្ចពិភាក្សានេះបានផ្តោតលើការលើកកម្ពស់បរិវត្តកម្មឌីជីថលរបស់កម្ពុជាតាមរយៈវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលអេឡិចត្រូនិក បទប្បញ្ញាត្តិ នវានុវត្តន៍ អភិបាលកិច្ចទិន្នន័យ សន្តិសុខសាយប័រ និងជំនាញឌីជីថល។ កិច្ចពិភាក្សានេះ ក៏បានសង្កត់ធ្ងន់លើការជំរុញការអភិរឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការកាត់បន្ថយគម្លាតឌីជីថល ការលើកកម្ពស់យុវជន និងស្ត្រី និងការពង្រឹងអក្ខរកម្មឌីជីថល និងផ្សារភ្ជាប់កិច្ចខិតខំប្រឹងប្រែងជាតិទៅនឹងទៅនឹងកម្មវិធីឌីជីថលក្នុងតំបន់និងសកលលោក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញគន្លឹះដោយ លោក ចាន់ទី ពិសាល ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថល បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

កិច្ចពិភាក្សានេះមានការសម្របសម្រួល៖ លោក Adrian Wan អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគោលនយោបាយ និងការតស៊ូមតិ នៃក្រុម Internet Society ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖

– ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

– លោក Nobert Klein អ្នកត្រួសត្រាយអ៊ីនធឺណិតកម្ពុជាដំបូង និងជាសមាជិក

ក្រុមប្រឹក្សាភិបាល អង្គការទិន្នន័យអំពីការអភិវឌ្ឍន៍កម្ពុជា

– លោក Muhammad Adeel ISRAR នាយកផ្នែកបច្ចេកទេស និងព័ត៌មានវិទ្យា (CTIO) ក្រុមហ៊ុន Smart Axiata

– លោកស្រី ស៊ិន ពុទ្ធារី នាយកប្រតិបត្តិ គណៈកម្មាធិការសហប្រតិបត្តិការសម្រាប់កម្ពុជា

– លោក Toby Mendel នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលច្បាប់និងប្រជាធិបតេយ្យ និងអ្នកជំនាញអង្គការយូណេស្កូ (UNESCO)

រាជធានីភ្នំពេញ | ព្រឹកថ្ងៃទី៦ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#CambodiaIGF