វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ ការធ្វើបទបង្ហាញគន្លឹះលើប្រធានបទទី៨ – ការលើកកម្ពស់ពលរដ្ឋឌីជីថល និងសន្តិសុខសាយប័រ (Cybersecurity)

ខណៈពេលដែលបច្ចេកវិទ្យាឌីជីថលបានផ្សារភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃ ការលើកកម្ពស់ចំណេះដឹងឌីជីថល និងការយល់ដឹងអំពីសន្តិសុខសាយប័រ (Cybersecurity) ដល់ប្រជាពលរដ្ឋ គឺមានសារៈសំខាន់ណាស់។ បទបង្ហាញគន្លឹះនេះ ក៏បានរំលេចអំពីចំណុចប្រសព្វរវាងពលរដ្ឋឌីជីថល និងភាពធន់សាយប័រ (Cyber Resilience) ដោយផ្តោតលើសារៈសំខាន់នៃការចូលរួមដោយការយល់ដឹងនិងទទួលខុសត្រូវក្នុងវិស័យឌីជីថល។ បទបង្ហាញនេះបានផ្តល់ចំណេះដឹងលើការអនុវត្តពាក់ព័ន្ធនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការការពារទិន្នន័យបុគ្គល និងឧត្តមានុវត្តន៍នៃសន្តិសុខសាយប័រ។ អ្នកចូលរួមនឹងយល់ដឹងអំពីផែនទីបង្ហាញផ្លូវក្នុងការក្លាយជាពលរដ្ឋឌីជីថលដ៏សកម្ម ដែលយល់ដឹងពីសិទ្ធិ ភារកិច្ច និងឧបករណ៍ចាំបាច់ក្នុងការស្វែងយល់អំពីពិភពឌីជីថលដ៏ស្មុគស្មាញនិងមានសន្ទុះខ្លាំងនេះ។

ប្រធានបទនេះមានការធ្វើបទបង្ហាញដោយ៖

– លោក Prasad Jayabalan អ្នកជំនាញផ្នែកសន្តិសុខសាយប័រ ក្រុមហ៊ុន Axiata Group

– លោក Naveen Vasudeva ស្ថាបនិក អ្នកជំនាញហានិភ័យ CyberTree Paradox LTD

រាជធានីភ្នំពេញ | រសៀលថ្ងៃទី៦ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#CambodiaIGF