កិច្ចពិភាក្សានេះធ្វើការវាយតម្លៃស៊ីជម្រៅទៅលើដំណើរការបរិវត្តកម្មរដ្ឋាភិបាលឌីជីថលទាំងមូល ដោយវិភាគទៅលើសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ ជាពិសេសក្នុងការធានានូវអភិបាលកិច្ចទិន្នន័យ សន្តិសុខសាយប័រ និងការកសាងសមត្ថភាពស្ថាប័ន។ ជាចុងក្រោយ កិច្ចពិភាក្សាបានកំណត់នូវ ទិសដៅយុទ្ធសាស្ត្របន្ត ដោយផ្តោតលើការអនុវត្តបច្ចេកវិទ្យាថ្មីៗ (Emerging Technologies) ការពង្រឹងភាពអន្តរប្រតិបត្តិការប្រព័ន្ធ និងការបង្កើតសេវាសាធារណៈឌីជីថលដែលមានលក្ខណៈបរិយាបន្ន និងផ្តោតលើតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។
កិច្ចពិភាក្សានេះសម្របសម្រួលដោយ៖ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖
– ឯកឧត្ដម វេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល
– ឯកឧត្ដម នឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
– លោក ទេព ង៉ែតពិសាល អគ្គនាយករងសំណង់ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួង ដ.ន.ស
– ឯកឧត្ដមបណ្ឌិត តាំង ងួនលី អគ្គនាយក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– លោក ឧត្ដមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង ក្រសួងមហាផ្ទៃ
– លោក ប៉ាល់ វុឌ្ឍីដែន ប្រធានការិយាល័យ ធនាគារជាតិនៃកម្ពុជា
រាជធានីភ្នំពេញ | រសៀលថ្ងៃទី៦ ធ្នូ ២០២៥
#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia











