ដោយសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP កម្មវិធី Plug and Play Cambodia មានមោទនភាពក្នុងការបង្ហាញធុរកិច្ចថ្មី ចំនួន ១០ ជំនាន់ដំបូងបង្អស់ ដែលកំពុងជំរុញបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ធុរកិច្ចថ្មីទាំងនេះ នឹងបង្ហាញដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេ និងគម្រោងអាជីវកម្មដែលអាចពង្រីកបានដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពិតប្រាកដក្នុងវិស័យផ្សេងៗ។
វគ្គនេះ ជាចំណុចដ៏សំខាន់មួយនៅក្នុងដំណើរនវានុវត្តន៍របស់កម្ពុជា ដោយភ្ជាប់អ្នកស្ថាបនិកក្នុងស្រុកទៅកាន់អ្នកវិនិយោគអន្តរជាតិ ក្រុមហ៊ុន និងគ្រូបង្វិក តាមរយៈបណ្តាញអន្តរជាតិនៃកម្មវិធី Plug and Play។ តាមរយៈការភ្ជាប់នវានុវត្តន៍កម្ពុជាទៅនឹងឱកាសសកលលោក កម្មវិធីនេះមានបំណងលើកកម្ពស់កំណើន ធុរកិច្ចថ្មី ទាក់ទាញវិនិយោគអន្តរជាតិ និងជាចំណែកមួយដែលធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលដែលកំពុងរីកចម្រើនសម្រាប់សហគ្រិនឌីជីថលក្នុងតំបន់អាស៊ាន។










ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញដោយ លោក Jupe Tan នាយកគ្រប់គ្រង Plug and Play APAC និងលោក Jie Lun អ្នកគ្រប់គ្រងការបណ្តាក់ទុន APAC អំពីការធ្វើបច្ចប្បន្នភាពអំពីកម្មវិធី Plug and Play Cambodia។
បន្ថែមលើនេះ កិច្ចពិភាក្សានេះ ក៏មានការសម្របសម្រួលដោយ លោក Manveer Sandhu អ្នកគ្រប់គ្រងកម្មវិធី Plug and Play US ព្រមទាំងមានការអញ្ជើញពីវាគ្មិនធ្វើបទបង្ហាញដោយ ៖
– កញ្ញា សេង រ័ត្នសេដ្ឋាមុនី ស្ថាបនិក Bamnang Academy
– លោក ជា ឡង់ដា ស្ថាបនិកនិងជានាយកប្រតិបត្ត CheckinMe
– លោក ឡី កំថូង ស្ថាបនិក CheckinMe
– លោក Niraj Gupta ស្ថាបនិក Finluy
– កញ្ញា នាក់ សុខគីម សហស្ថាបនិក KonektAgri
– លោក សូ សេដ្ឋី ស្ថាបនិក Jalat Logistics
– លោក ស៊ុំ សុផា ស្ថាបនិក Jobify
– លោក ជា វីរៈ ស្ថាបនិក Pilltech
– លោក សារិន សិរីវុឌ្ឍិ នាយកផ្នែកទីផ្សារក្រុមហ៊ុន និងសហស្ថាបនិក ក្រុមហ៊ុន ភ័ញ ធើ
– លោក សុខ លាប ស្ថាបនិក Salatech
រាជធានីភ្នំពេញ | រសៀលថ្ងៃទី៧ ធ្នូ ២០២៥
#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia

