វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១៩ ៖ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍ – បច្ចេកវិទ្យាក្លោដ (Cloud) ការភ្ជាប់បណ្តាញនិងមជ្ឈមណ្ឌលទិន្នន័យ

ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ មានសារៈសំខាន់ណាស់សម្រាប់ឱ្យកម្ពុជា ឈានទៅរកសេដ្ឋកិច្ចឌីជីថលដែលមានភាពប្រកួតប្រជែង និងមានបរិយាបន្ន។ កិច្ចពិភាក្សានេះ បានពិភាក្សាអំពីតួនាទីយុទ្ធសាស្ត្ររបស់បច្ចេកវិទ្យាក្លោដ បណ្តាញតភ្ជាប់ល្បឿនលឿន និងមជ្ឈមណ្ឌលទិន្នន័យដែលមានសុវត្ថិភាព ក្នុងការគាំទ្រនវានុវត្តន៍ និងកាត់បន្ថយគម្លាតឌីជីថល។ អ្នកជំនាញនឹងពិភាក្សាអំពីគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រវិនិយោគ និងកិច្ចសហការថ្នាក់តំបន់ ដើម្បីធានាឱ្យមានការចូលប្រើប្រាស់ដោយមានសមធម៌ និងភាពរឹងមាំ។ ក្នុងវគ្គពិភាក្សាចុងក្រោយនៃវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធជំនាន់ក្រោយអាចជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងធ្វើឱ្យកម្ពុជាក្លាយជាអ្នកដឹកនាំឌីជីថលក្នុងតំបន់។

កិច្ចពិភាក្សាចុងក្រោយនេះ សម្របសម្រួលដោយ លោក ម៉ុក ខេមរា ប្រធាននាយកដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖

– ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

– ឯកឧត្ដមបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

– លោក ទេព ប៊ុនបូរេន ប្រធាននាយកដ្ឋាននិយ័តកម្មទូរគមនាគមន៍ នៃនិយ័តករទូរគមនាគមន៍កម្ពុជា

– លោក Victor Zhang នាយកផ្នែកនិម្មាបនកម្មដំណោះស្រាយ, នាយកដ្ឋាន Hybrid Cloud និង KP, ក្រុមហ៊ុន Alibaba Cloud

– លោក Bob Lim នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន ByteDC

រាជធានីភ្នំពេញ | រសៀលថ្ងៃទី៧ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia