រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ (Azamat Zhamangulov) រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋ កៀរហ្ស៉ីស៉ីស្ថាន នៅទីស្តីការ ក.ប.ទ. ក្នុងអំឡុងពេលឯកឧត្តមអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៉ី-ប៉ាស៉ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ដែលបានសហការរៀបចំឡើងដោយ ក.ប.ទ. និង UN-ESCAP។






