ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រី ផែនជីរ៉ាន់ ដាតុ សាំហារី មូស្តាហ្វា (Pengiran Dato Shamhary Mustapha នៅទីស្តីការក្រសួង

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផែនជីរ៉ាន់ ដាតុ សាំហារី មូស្តាហ្វា (Pengiran Dato Shamhary Mustapha) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងព័ត៌មានវិទ្យា នៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម នៅទីស្តីការ ក.ប.ទ. ក្នុងអំឡុងពេលឯកឧត្តមអញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបានរៀបចំឡើងដោយ ក.ប.ទ.។

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia