រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់លោកបណ្ឌិត Masanori Kondo អគ្គលេខាធិការសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក នៅទីស្តីការ ក.ប.ទ. ក្នុងអំឡុងពេលលោកបណ្ឌិតអញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបានរៀបចំឡើងដោយ ក.ប.ទ.។
#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia





