រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្ដីការ ក.ប.ទ.។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចការបរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY និង ថ្នាល SuperApp។





មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាឌីជីថល តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសកាណាដានៅកម្ពុជា និងការរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់រៀបចំ។

