ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាលើការងារពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការកែទម្រង់វិស័យទូរគមនាគមន៍ កិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក៏ដូចជាបច្ចេកវិទ្យាឌីជីថលនិងការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia