វេទិកានេះបង្ហាញពីដំណើរបន្តរបស់កម្ពុជា សិង្ហបុរី ហ្វ៊ីលីពីន ទីម័រឡេស្តេ និងបង់ក្លាដែស ដើម្បីឆ្ពោះទៅរករដ្ឋាភិបាលឌីជីថលពេញលេញ ដោយឆ្លុះបញ្ចាំងពីសមិទ្ធផល បទពិសោធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការយល់ដឹងដែលអាចអនុវត្តបានជាក់ស្តែង។ កិច្ចពិភាក្សានេះបានផ្តោតជាពិសេសលើកំណែទម្រង់អភិបាលកិច្ចឌីជីថលនៅកម្ពុជា នវានុវត្តន៍សេវាសាធារណៈ និងការសម្រេចចិត្តដោយផ្អែកលើទិន្នន័យ ដែលកំពុងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញពីដំណាក់កាលបន្ទាប់នៃផែនទីបង្ហាញផ្លូវរដ្ឋាភិបាលឌីជីថលកម្ពុជា ដោយផ្តល់អាទិភាពលើ អន្តរប្រតិបត្តិការ សន្តិសុខសាយប័រ និងសេវាសាធារណៈឌីជីថលប្រកបដោយបរិយាបន្ន។ គោលដៅសំខាន់គឺដើម្បីបង្កើនការចាប់យកសេវាឌីជីថល ធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរកិច្ច។
វេទិកានេះធ្វើបទបង្ហាញដោយ៖
– លោក Ooh Koon Tian សាស្រ្តាចារ្យបណ្តុះបណ្តាលរងមហាវិទ្យាល័យមុខងារសាធារណៈ
– ឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន
– ឯកឧត្តម Mr. Flavio Cardoso Neves ប្រធានអាជ្ញាធរគមនាគមន៍ជាតិ ទីម័រឡេស្តេ
– ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
– ឯកឧត្តម Md. Abdur Rofid នាយកគម្រោងនិងជាលេខាធិការ នៃអង្គភាពបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទំនាក់ទំនង ប្រទេសបង់ក្លាដែស
រាជធានីភ្នំពេញ | រសៀលថ្ងៃទី៦ ធ្នូ ២០២៥
#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia











