វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១២ ស្តីពី បរិវត្តកម្មសេវាសាធារណៈតាមរយៈការប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល

កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលដែលកំពុងផ្លាស់ប្តូរទម្រង់នៃការផ្តល់សេវាសាធារណៈនៅកម្ពុជា ព្រមទាំងនវានុវត្តន៍ដែលលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងការចូលរួមរបស់ពលរដ្ឋ ដោយបង្ហាញពីរបៀបដែលថ្នាលនិងដំណោះស្រាយឌីជីថលផ្អែកលើទិន្នន័យ អាចបង្កើនទំនុកចិត្តរវាងរដ្ឋាភិបាល និងសាធារណជនបាន។ កិច្ចពិភាក្សានេះក៏បានពិនិត្យលើយុទ្ធសាស្ត្រដើម្បីធានាបរិយាបន្ន អន្តរប្រតិបត្តិការ និងនិរន្តរភាព នៅក្នុងបរិវត្តកម្មឌីជីថលសេវាសាធារណៈ។

កិច្ចពិភាក្សានេះសម្របសម្រួលដោយ បណ្ឌិត អ៊ិន សុវណ្ណ ប្រធានក្រុមការងារបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថល នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖

– ឯកឧត្តម ចាន់ទី សុធី អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាល

– លោក Krishnan Rajagopalan ប្រធានផ្នែកដំណើរការការអនុវត្តក្នុងប្រទេសModular Open Source Identity Platform (MOSIP)

– លោកស្រី Fithya Findie អ្នកប្រឹក្សាកិច្ចប្រតិបត្តិការក្នុងប្រទេស Centre for Digital Public Infrastructure (CDPI) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ | រសៀលថ្ងៃទី៦ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#CambodiaIGF