វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១៥ ការភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ឌីជីថល – ពីសួនឌីជីថល និងការវិនិយោគទៅដល់ការរីកចម្រើននៃធុរកិច្ចថ្មីក្នុងតំបន់

កិច្ចពិភាក្សានេះ បានពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រស្នូលដែលចាំបាច់ដើម្បីតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ទូទាំងតំបន់អាស៊ី ដោយយកចិត្តទុកដាក់សំខាន់លើការអភិវឌ្ឍសួនឧទ្យានឌីជីថល និងមជ្ឈមណ្ឌលបណ្ដុះគំនិតដែលជាកម្លាំងចលករនៃការលូតលាស់។ វាគ្មិនបានជជែកពិភាក្សាអំពីរបៀបដែលមជ្ឈមណ្ឌលទាំងនេះអាចជំរុញនវានុវត្តន៍ក្នុងស្រុក ទាក់ទាញវិនិយោគទុនបរទេស និងបណ្ដុះបណ្ដាលជំនាញថ្មីៗ ព្រមទាំងគូសបង្ហាញគន្លឹះយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចថ្មីក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារតំបន់ និងពិភាក្សាអំពីឥទ្ធិពលនៃការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយយុទ្ធសាស្ត្រដែលអាចបង្កើនល្បឿននៃការអភិវឌ្ឍដោយនិរន្តរភាព និងជំរុញភាពរីកចម្រើនក្នុងតំបន់។

កិច្ចពិភាក្សានេះ សម្របសម្រួលដោយ លោកស្រី Melanie Mossard, Chief Impact Officer Impact Hub Phnom Penh ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖

– ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

– ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

– លោក Ryusuke Komura អគ្គនាយក Venture Cafe Tokyo

– លោក Tea Thierry អនុប្រធាន ក្រុមហ៊ុន OCIC

– លោក Jan Hanken ស្ថាបនិក godeap.ai និងជាដៃគូស្ថាបនិកនៃ ARC Accelerator នៅភ្នំពេញ

រាជធានីភ្នំពេញ | ព្រឹកថ្ងៃទី៧ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia