វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី៩៖ ពលរដ្ឋឌីជីថល “ការកសាងសង្គមប្រកបដោយបរិយាបន្នតាមរយៈការអប់រំ និងជំនាញ”

ខណ:ពេលដែលឌីជីថលលូបនីយកម្មមានសន្ទុះយ៉ាងឆាប់រហ័ស តម្រូវការសម្រាប់ពលរដ្ឋឌីជីថលប្រកបដោយបរិយាបន្ន មិនមែនផ្ដោតតែទៅលើការចូលប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ។ កិច្ចពិភាក្សានេះ បានបង្ហាញពីរបៀបដែលការអប់រំនិងការអភិវឌ្ឍជំនាញ ជាពិសេសជំនាញឌីជីថល ប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មព័ត៌មាន អាចបង្កើនសមត្ថភាពរបស់ព្រជាពលរដ្ឋ និងជំរុញសង្គមឌីជីថលប្រកបដោយសមធម៌ និងនិរន្តរភាព។ អ្នកជំនាញបានពិភាក្សាពីយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ការរៀបចំកម្មវិធីសិក្សា ការសិក្សាពេញមួយជីវិត និងការចូលរួមរបស់ដៃគូពហុភាគី ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចសម្របខ្លួនបានប្រកបដោយទំនួលខុសត្រូវក្នុងបរិបទឌីជីថលក្នុងប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះសម្របសម្រួលដោយ៖ លោកស្រី ប៉េងលី ស៊ីនិច អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖

– ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

– ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

– ឯកឧត្តម ហ៊ាន សំបឿន អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

– ឯកឧត្តម អាំង សុវណ្ណរ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

– លោក ពិដោរ លីដែត នាយកប្រតិបត្តិ និងស្ថាបនិក នៃ Tech for Kids Academy

រាជធានីភ្នំពេញ | រសៀលថ្ងៃទី០៦ ធ្នូ ២០២៥

#dgf#digitalgovernmentforum#MPTC#dgc#GoDigitalCambodia#Cambodia