រាជធានីភ្នំពេញ: នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិកា និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន និងសមាជិកា គណៈកម្មការសមាគម បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា គោរពជូនតាមរយ: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលរួមមាន អំបុកជាមួយសាច់គោងៀតចំនួន ៥០០កញ្ចប់ គ្រាប់ជីស្ងួតចំនួន ៥៦០ដប វ៉ែនតាការពារផ្សែងពុលចំនួន២០០ ម៉ាសការពារផ្សែងពុលចំនួន ២០០ និងថវិកាចំនួន ១០ លានរៀល ដើម្បីគាំទ្រដល់កងទ័ពជូរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក ព្រមទាំងសូមគោរពដឹងគុណជូនដល់វីរៈកងទ័ពជួរមុខ







ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគមក្នុងនាមជាសមរភូមិក្រោយរួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ និងមាតុភូមិយើង។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

