រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយ ឯកឧត្តម ហួត គឹមឆា ប្រធានសភាពាណិជ្ជកម្មប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាកុងស៊ុលកិត្តិយសប្រចាំទីក្រុងឡុងបិច សហរដ្ឋអាម៉េរិក នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងគណៈប្រតិភូប្រមាណ ៤០រូប។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបអំពីឱកាសវិនិយោគនៅកម្ពុជា ដូចជា វិស័យបច្ចេកវិទ្យាឌីជីថល ដឹកជញ្ជូន សុខាភិបាល កសិកម្មជាដើម។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia







