លោកជំទាវអនុរដ្ឋលេខាធិការ ទេព រ៉ូដា បានទទួលជួបពិភាក្សាជាមួយក្រសួងកិច្ចការនារី និងអង្គការភ្លែនកម្ពុជា ដើម្បីពិភាក្សាក្នុងការរៀបចំកម្មវិធីជាតិស្តីពី “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី”

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងារទទួលបន្ទុកការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបពិភាក្សាជាមួយ លោកស្រី មៀច សុធារី តំណាងក្រសួងកិច្ចការនារី និងលោក តេង សំអាត តំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងគោលបំណងមកប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីជាតិស្តីពី “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី” ឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល នៅទីស្តីការ ក.ប.ទ.។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia