រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ក.ប.ទ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងប្រធានអង្គភាពចំណុះ នៅទីស្ដីការ ក.ប.ទ.។









កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើការងាររបស់ក្រសួង ក្នុងការធ្វើបច្ចុប្បន្នភាពភារកិច្ចការងាររបស់ថ្នាក់ដឹកនាំដែលទទួលបន្ទុកតាមវិស័យ និងវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់ក្រសួងក្នុងពេលខាងមុខ។

