រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សារុន រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំក្រុមការងារចុះជំរឿនរបស់ ក.ប.ទ. ជួបប្រជុំជាមួយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពទិន្នន័យមន្ត្រីរាជការ និងពិនិត្យទីតាំងដើម្បីត្រៀមលក្ខណៈនៃការរៀបចំជំរឿនជាក់ស្តែង នាថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia










