ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Yassine Lakhnech សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Yassine Lakhnech សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples នៃប្រទេសបារាំង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលកន្លងមកសាកលវិទ្យាល័យនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមរយៈ ការបញ្ជូននិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Grenoble Aples ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការផ្លាស់ប្តូរការសិក្សា និងការផ្លាស់ប្តូរសាស្រ្តាចារ្យ លើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខថ្មី រួមមាន វិទ្យាសាស្រ្តលម្ហអាកាស (Space Science) សន្តិសុខសាយប័រ (Cybersecurity) និង បញ្ញាសិប្បនិម្មិត (Artificial Intelligent – AI) ជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ផងដែរ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia