ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​តំណាងកម្ពុជា ជាហត្ថលេខី​លើកិច្ចព្រមព្រៀង​បង្កើត​អង្គការ​សហប្រតិបត្តិការ​បញ្ញាសិប្បនិម្មិត​ពិភពលោក

សៀងហៃ៖ នាថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ ដោយមានការ​សម្រេច​ពីរាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​តំណាង​ព្រះរាជាណាចក្រកម្ពុជាក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពីការ​បង្កើត​អង្គការ​សហប្រតិបត្តិការ​បញ្ញាសិប្បនិម្មិតពិភពលោក ដែល​មាន​ឈ្មោះជាភាសាអង់គ្លេសថា World Artificial Intelligence Cooperation Organization ហៅកាត់ថា WAICO។ ពិធីនេះ មាន​ការ​ចូលរួមចុះហត្ថលេខា​ពី​ប្រទេស​ចំនួន​២៩ និង​ប្រព្រឹត្ត​ទៅក្នុង​វត្តមាន​របស់​តំណាង​នៃ​បណ្ដា​អង្គការ​អន្តរជាតិនានា រួមទាំង ឯកឧត្ដម Antonio Guterres អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ និង​នាយក​ផ្នែក​។

អង្គការ​នេះ ត្រូវ​បាន​បង្កើត​ឡើងក្នុង​គោលបំណង​លើកកម្ពស់​នវានុវត្តន៍ ការ​អភិវឌ្ឍ ការ​ដាក់ឱ្យ​ប្រើ និង​ការ​អនុវត្ត​បញ្ញាសិប្បនិម្មិត​សម្រាប់​វឌ្ឍនភាព​និង​សម្រាប់​ប្រយោជន៍រួម ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​បញ្ញាសិប្បនិម្មិត កាត់បន្ថយ​គម្លាយ​បញ្ញាសិប្បនិម្មិត និង​រួមគ្នា​កាត់​បន្ថយ​និង​ឆ្លើយតប​នឹង​ហានិភ័យ​និង​បញ្ហាប្រឈម​កើត​ពី​បញ្ញាសិប្បនិម្មិត។

#WAICO#ArtificialIntelligence#AI#GlobalAI#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia