konektAgri គឺជាធុរកិច្ចថ្មីឌីជីថលទី២ របស់កម្ពុជា ដែលទទួលបានការវិនិយោគពី Plug and Play តាមរយៈកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល នៅថ្ងៃទី ១៩ មិថុនា ឆ្នាំ២០២៦ បន្ទាប់ពីធុរកិច្ចថ្មី Bamnang។
ការវិនិយោគនេះឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកម្មវិធី ក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យទាក់ទាញការវិនិយោគពីវិនិយោគិនអន្តរជាតិ និងរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។




konektAgri បានបង្កើតថ្នាល agriKredit™ ដែលជាប្រព័ន្ធវាយតម្លៃឥណទាន និងគ្រប់គ្រងហានិភ័យសម្រាប់វិស័យកសិកម្ម ដោយរួមបញ្ចូលទិន្នន័យហិរញ្ញវត្ថុជាមួយទិន្នន័យកសិកម្ម ដូចជា រូបភាពផ្កាយរណប ទិន្នន័យអាកាសធាតុ ទីតាំងដីកសិកម្ម និងប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថល (e-KYC) ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុធ្វើការសម្រេចចិត្តផ្តល់ឥណទានបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។
លោក Nithyasri Manikandan អ្នកគ្រប់គ្រងការវិនិយោគជាន់ខ្ពស់របស់ Plug and Play បានមានប្រសាសន៍ថា konektAgri កំពុងកសាងថ្នាលទិន្នន័យ និងប្រព័ន្ធវាយតម្លៃហានិភ័យដែលឆ្លើយតបនឹងតម្រូវការនៃវិស័យហិរញ្ញវត្ថុកសិកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍ។

