សៀងហៃ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាតំណាងព្រះរាជាណាចក្រកម្ពុជាក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ដែលមានឈ្មោះជាភាសាអង់គ្លេសថា World Artificial Intelligence Cooperation Organization ហៅកាត់ថា WAICO។ ពិធីនេះ មានការចូលរួមចុះហត្ថលេខាពីប្រទេសចំនួន២៩ និងប្រព្រឹត្តទៅក្នុងវត្តមានរបស់តំណាងនៃបណ្ដាអង្គការអន្តរជាតិនានា រួមទាំង ឯកឧត្ដម Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងនាយកផ្នែក។




អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍ ការដាក់ឱ្យប្រើ និងការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់វឌ្ឍនភាពនិងសម្រាប់ប្រយោជន៍រួម ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ញាសិប្បនិម្មិត កាត់បន្ថយគម្លាយបញ្ញាសិប្បនិម្មិត និងរួមគ្នាកាត់បន្ថយនិងឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមកើតពីបញ្ញាសិប្បនិម្មិត។
#WAICO#ArtificialIntelligence#AI#GlobalAI#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

