ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន នៅស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ ១៤៨០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអតីតយុទ្ធជន និងនិវត្តជន នៅស្រុកបាទី ជារួម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរៀមច្បងនិងពូមីងអតីតយុទ្ធជន និងនិវត្តជន ទាំងអស់ ដែលបានកសាងនិងពូនជ្រុំបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំលើគ្រប់វិស័យ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ។









បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសយើង រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពាន ថ្នល់គ្រប់ទីកន្លែង ដែលបានជួយសម្រួលការធ្វើដំណើរនិងការប្រកបរបររកស៊ីផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលក៏ដូចជាវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាពិសេសការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ព្រមទាំងការពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល ដោយបានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការចាប់យកបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍ និងពង្រីកការទទួលបានការអប់រំស្រាវជ្រាវតាមអ៉ីនធឺណិតរបស់សិស្សានុសិស្សឱ្យកាន់តែទូលំទូលាយរហូតទទួលបានលទ្ធផលជាផ្លែផ្កាដូចសព្វថ្ងៃ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកយាយ លោកតា អ៊ុំ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជន អំពីអត្ថប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលតែងតែគិតគូរ រួមមានការផ្តល់ជូនដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់ ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន និងអតីតយុទ្ធជន ព្រមទាំងគ្រួសារកងទ័ពពលី និងសូមឱ្យលោកយា លោកតា អ៊ុ ពូ មីង ត្រូវផ្តល់ចំណេះដឹងបទពិសោធការងារដល់យុវជនជំនាន់ក្រោយ។
#takeo#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

