ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញចុះត្រួតពិនិត្យផ្លូវខូចនិងលិចទឹក នៅស្រុកសំរោង ខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវខូចនិងលិចទឹកចំនួន ១ខ្សែមានប្រវែង ៦,០០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតនៅឃុំសិង្ហ និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដើម្បីពិនិត្យលទ្ធភាពជួសជុល និងសាងសង់ផ្លូវបេតុង។

សូមជម្រាបជូនថា ផ្លូវ ១ខ្សែនេះមានលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវចំនួន ៧៨២ខ្នង ប្រជាពលរដ្ឋរស់នៅចំនួន ៨៦៦គ្រួសារ មានវត្តអារាមចំនួន ៣វត្ត និងសាលាបឋមសិក្សាចំនួន ៣សាលា។ ក្រោយត្រួតពិនិត្យគម្រោងសាងសង់ផ្លូវរួចរាល់ ឯកឧត្តមរដ្ឋមន្រ្តី​ បានអញ្ជើញពិភាក្សាសំណេះសំណាល និងបានថតរូបរួមគ្នាជាមួយនឹងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីនិងថ្នាក់ដឹកនាំ ក.ប.ទ.។

#takeo#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia