ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានចូលរួមដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ចូលរួមកិច្ចប្រជុំជាមួយតំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ នៅទីស្តីការក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាបន្តលើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តស្របតាមស្ថានភាពវិវត្តជាក់ស្តែងនៃសង្គមនិងសេដ្ឋកិច្ច ព្រមទាំងធានាបាននូវសង្គតិភាពផ្នែកគតិយុត្តជាមួយបទប្បញ្ញត្តិជាធរមានដទៃទៀតក្នុងប្រទេសកម្ពុជា។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia