ឯកឧត្ដមរដ្ឋ​មន្ត្រី​​ ត្រាំ​ អុីវតឹក​ បាន​អនុញ្ញាត​ឱ្យប្រតិភូ​ក្រុម​ហ៊ុន ​China​ Great​ Wall​ Industry ​Corporation​ (CGWIC)​ និងប្រតិភូ​ក្រុម​ហ៊ុន ​Royal​ Blue ​Skies ​ចូល​ជួប​សម្តែង​ការ​គួរសម​​ និង​ពិភាក្សា​ការងារ

រាជធានីភ្នំពេញ៖​​ រសៀល​ថ្ងៃ​ព្រហស្បតិ៍​​ ១០រោច ​ខែបុស្ស​ ឆ្នាំរកា ​នព្វស័ក​ ព.ស​ ២៥៦១​​ ត្រូវ​នឹង​ថ្ងៃ​ទី១១​​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ទីស្តី​ការ​ក្រសួង​​ ឯកឧត្ដម​ ត្រាំ​ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អនុញ្ញាត​ឱ្យប្រតិភូ​ក្រុម​ហ៊ុន ​China​ Great​ Wall​ Industry ​Corporation​ (CGWIC)​ ដឹកនាំ​ដោយ ​លោក ​Yin​ Liming ​ជា​ប្រធាន​ក្រុម​ហ៊ុន ​និងប្រតិភូ​ក្រុម​ហ៊ុន ​Royal​ Blue ​Skies ​ដឹក​នាំ​ដោយ ​​អ្នក​ឧក​ញ៉ា​​ គិត​ ម៉េង​​ ជា​ប្រធាន​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​ចូល​ជួប​សម្តែង​ការ​គួរសម​​ និង​ពិភាក្សា​ការងារ​បន្ថែម​លើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​​ តេជោ១៕​

ឯកឧត្ដម​ ត្រាំ​ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍


 

អត្ថបទជាប់ទាក់ទង