ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អីុវតឹក កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា “DMC”
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ័ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា “DMC”។ ក្នុងឱកាសនេះ អង្គប្រជុំបានសម្រេចនឹងត្រៀមរៀបចំចេញនូវប្រកាសអន្តរក្រសួងមួយរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីអំពីការប្រើប្រាស់តួរលេខ DMC ជាមូលដ្ឋានក្នុងការគណនាចំណូលដុល របស់ប្រតិបត្តិករទូរសព្ទ័ចល័តនិងអចល័ត និងក្រុមហ៊ុនអ៊ីនធឺណិត (ISP)។