កិច្ចប្រជុំពិភាក្សាការងារបន្តរបស់គណៈកម្មការរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធ Public Wi-Fi
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារបន្តរបស់គណៈកម្មការរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធ Public Wi-Fi ដែលបានតម្លើងរួចរាល់នៅទីតាំងសួនច្បារសម្តេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង ហើយគ្រោងដាក់សម្ពោធឲ្យដំណើរការក្រោមអធិបតីភាព ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ៕
ឯកឧត្ដម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍